khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញសំណេះសំណាល និងចែកអំណោយដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែង សរុបចំនួន៤០០នាក់ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    អំណោយដែលនាំយកទៅចែកជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំង៤០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សំលៀកបំពាក់ ០១ឈុត សេរ៉ូមលាបមុខ ០១ប្រអប់ ម៉ាស់បិទមុខ ០២ប្រអប់ និងម្សៅទ្រនាប់លាបមុខ ០៥ប្រអប់ និងថវិកាចំនួន២០,០០០រៀល។ អំណោយរបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលចែកជូនដល់ប្រជាពលរដ្ឋ គឺទទួលបានការរួមចំណែកដ៏ធំធេង ពីសំណាក់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
    មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើនូវការសាក់សួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។
    ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបន្តរួមសាមគ្គីភាព ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងភូមិ ឃុំរបស់យើង ឱ្យកាន់តែរីកចម្រើនស្រស់បំព្រងឡើង ហើយកុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាសម្រាប់ការរៀបចំអង្គពិធី ព្រមទាំងបានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋមួយចំនួន ដោយចំណាយអស់ថវិកាសរុបចំនួន ១១លានរៀល។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន